ក្រុមអង្គការសង្គមស៊ីវិល ផ្ដល់អនុសាសន៍ទៅអាជ្ញាធរខេត្តបន្ទាយមានជ័យ ដើម្បី
ឲ្យក្រុមអាជ្ញាធរសម្រេចចិត្តយកដីទំហំ ១.៥០០ហិកតារ ដែលជាដីស្ថិតនៅដែន
ជម្រកសត្វព្រៃរនាមដូនសំ នោះ ដាក់ជាដីនៅក្នុងតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីជាប្រព័ន្ធ
ចែកជូនប្រជាពលរដ្ឋ។
សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តព្រះវិហារ កំពុងតាមឃ្លាំ
មើលយ៉ាងដិតដល់ទៅលើប្រជាពលរដ្ឋមួយចំនួន នៅស្រុកជាំក្សាន្ត ដែលកំ
ពុងតស៊ូផ្លូវច្បាប់ប្រឆាំងនឹងអាជ្ញាធរនៅក្នុងរឿងទំនាស់ ដីធ្លី។
និងយកទៅដាក់ពន្ធនាគារ ក្រោមបទចោទប្រកាន់ថា សកម្មជនដីធ្លីរូបនេះប្រព្រឹត្ត
អំពើឆបោក។ ប៉ុន្តែ មន្ត្រីសង្គមស៊ីវិលនានាក្នុងខេត្ត បានចាត់ទុកការចាប់ខ្លួននេះ
ថាមានភាពមិនប្រក្រតី។
ដោយ ថុល ស្រីលក្ខណ៍ និង ដួង សុខា ថ្ងៃច័ន្ទ ទី20 ឧសភា ឆ្នាំ2013 ម៉ោង17:15, VOD
ប្រជាពលរដ្ឋជាង៥០នាក់ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ចាប់ពីព្រឹក រហូតដល់
រសៀលថ្ងៃចន្ទនេះ បានមកប្រមូលផ្តុំគ្នាតវ៉ា នៅមុខតុលាការខេត្ត ដើម្បីទាមទារ
ឲ្យតុលាការបង្ហាញភស្តុតាង ដែលនាំឲ្យមានការឃុំខ្លួនសកម្មជនដីធ្លី និងការពារ
សិទ្ធិមនុស្សមួយរូបរបស់ពួកគេ។
ដោយ ញឹម សុខន និង ស៊ុន ណារិន ថ្ងៃច័ន្ទ ទី20 ឧសភា ឆ្នាំ2013 ម៉ោង11:40, VOD
អ្នកភូមិជាង១០០នាក់ មកពី៦សហគមន៍ នៅព្រឹកថ្ងៃចន្ទនេះ បិទផ្លូវចេញចូលនៅ
រាជធានីភ្នំពេញ ដើម្បីដាក់សម្ពាធឲ្យស្ថាប័ននេះ អន្តរាគមន៍រកដោះស្រាយបញ្ចប់
ជម្លោះដីធ្លីជូនពួកគេ។
ដោយ ញឹម សុខន ថ្ងៃសៅរ៍ ទី18 ឧសភា ឆ្នាំ2013 ម៉ោង16:37, VOD
ប្រជាពលរដ្ឋប្រហែលជាង៣០នាក់ មកពីស្រុកពីរផ្សេងគ្នា នៅខេត្តព្រះវិហារ រក
អន្តរាគមន៍ផ្ទាល់ពីនាយករដ្ឋមន្ត្រី ដើម្បីកុំឲ្យអាជ្ញាធរបណ្តេញពួកគេចេញពីលំនៅ
ឋានទាំងបង្ខំ ក្រោមគម្រោងអភិវឌ្ឍន៍នានា របស់រាជរដ្ឋាភិបាល។
ដោយ បូ សាវី និង អ៊ឹង ប៊ុនថន ថ្ងៃសុក្រ ទី17 ឧសភា ឆ្នាំ2013 ម៉ោង16:34, VOD
ប្រជាពលរដ្ឋ ដែលមានទំនាស់ដីធ្លីប្រមាណជាង១០០នាក់ មកពីភូមិចំនួន៥ក្នុង
ឃុំត្បែង ស្រុកបន្ទាយស្រី បានប្រមូលផ្ដុំគ្នាតវ៉ាបិទផ្លូវជាតិលេខ៦ ត្រង់ចំណុចឃុំ
ត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីជំរុញឲ្យអាជ្ញាធរ ជួយដោះ
ស្រាយទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ ជាមួយរដ្ឋបាលព្រៃឈើ និងអ្នកមានអំណាចក្នុងជួរដ្ឋាភិ